ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីចុះពិនិត្យមើលចម្ការបន្លែរួច លោករដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា។

លោក ប៊ុន ថេន តាំ អ្នកគ្រប់គ្រងចម្ការបានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង ២ហត ទទួលបានផលជាង ៣តោន/ឆ្នាំ ដោយធ្វើការនាំចេញទៅប្រទេសសឺង្ហបុរី និងប្រទេសជប៉ុន។ ប្រសិន បើដាំបានល្អ ទទួលបានផលខ្ពស់ក្នុង ១ហត ដំណាំកាកាវអាចទទួលបានចំណូល ៦០០០-៧០០០ដុល្លារ/ឆ្នាំ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្វាគមន៍ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិករ ឬសហគមន៍ ដោយសារដាំណាំឧស្សាហកម្មមួយនេះអាចទាញបាន ប្រាក់ចំណូលខ្ពស់ និងមានទីផ្សារល្អ។ ក្រុមហ៊ុនគួរចងក្រងក្រុមផលិត ដើម្បីបង្កើនបរិមាណផលផ្គត់ផ្គង់តាមតម្រូវការទីផ្សារអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖