ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩ ទៅទិញម្ហូបអាហារ នៅទីតាំងខាងលើនេះនៅពេលល្ងាច ស្ទើរតែជារៀងរាល់ថ្ងៃ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញម្ហូបអាហារ នៅ
ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ទៅទិញម្ហូបអាហារ នៅទីតាំងខាងលើនេះនៅពេលល្ងាច ស្ទើរតែជារៀងរាល់ថ្ងៃ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា