ព័ត៌មានទាន់ហេតុការណ៍៖

ជា វិបុល និងគង់ សុជាតិ ផ្អែមល្ហែមដូចដើមក្រោយជួបព្យុះភ្លៀងមួយមេ

ចែករំលែក៖

ភ្នំពេញ៖ ជួបរឿងរ៉ាវចម្រូងចម្រាសផ្អើលអស់មហាជន ក្រោយពីចំណងស្នេហ៍ក្រៅឆាកនោះ ពេលនេះ ចំណងស្នេហ៍ប្តីប្រពន្ធ លោក ជាវិបុល និងអ្នកនាង គង់ សុជាតិ បានវិលមករកភាពផ្អែមល្ហែមដូចមុនហើយ។ អ្នកគាំទ្រ និងសាច់ញាតិ បានសាទរ និងរំពឹងថាស្នេហារបស់ពួកគេនឹងកាន់តែស្អិតរមួតឡើងវិញ។ 

រូបភាពផ្អែមល្ហែមជាបន្តបន្ទាប់ថ្មីៗនេះអ្នកនាង គង់ សុជាតិបានបញ្ចេញសារថា”ជីវិតនិងកំហុសគឺជាគូនិងគ្នា តាំងពីកើតមកមិនមានអ្នកណាដែលមិនធ្លាប់ខុសនោះទេ”។ ដែលសារនេះអាចបញ្ជាក់ពីការរំសាយអារម្មណ៍របស់នាងពីអារម្មណ៍មិនល្អ និងតែងតែបង្ហោះសារបញ្ឆិតបញ្ឆៀងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅ។ 

  បង្កើនរសជាតិស្នេហ៍ នាងនិងស្វាមីបានបង្ហាញមុខយ៉ាងផ្អែមល្ហែមរួមគ្នានៅតាមតំបន់កម្សាន្តនានានៅកម្ពុជាជាបន្តបន្ទាប់ដោយលែងបញ្ចេញសារ Drama វែងឆ្ងាយដូចគ្នាមុន។

អ្នកជិតដិតនាងបានទម្លាយថា ពួកគាត់ទាំងពីរកាន់តែល្ហូកល្ហឺនជាងមុន ប៉ុន្តែអ្នកនាង គង់ សុជាតិក៏មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងយកចិត្តទុក្ខដាក់កាន់តែខ្លាំងជាមួយស្វាមីនិងកូនដើម្បីបន្ថែមភាពកក់ក្តៅរវាងគ្នានិងគ្នាខណៈដែល លោក ជាវិបុល ក៏មិនត្រូវបានអ្នកផលិតកម្មវិធីតម្រូវឲ្យរួមការងារជាមួយពិធីការិនី ចាន់ កែវនិមលដែរ។ មានការបញ្ជាក់ដែរថា ពួកគាត់រកតែពេលទំនេរគឺនឹងអាលដឹកដៃគ្នា និងនាំកូនៗទៅកម្សាន្តភ្លាមព្រោះតែចង់ឲ្យចំណងស្នេហ៍ក្រោមពិធីអាពាហ៍ពិពាហ៍វ័យ៨ឆ្នាំនេះកាន់តែរឹងមាំ និងបង្កើតរូបភាពល្អៗសម្រាប់កូនៗ។ អ្នកគាំទ្រពួកគេបានសាទរអំពីចំណងស្នេហ៍របស់ពិធីករទាំងពីរ។ 

  គេចាំបានថាអ្នកនាងគង់ សុជាតិ និងលោក ជាវិបុលបានរៀបមង្គលការកាលពីអំឡុងឆ្នាំ២០១៣ដោយទទួលបានចំណងដៃកូនស្រីគួរឲ្យខ្នាញ់ម្នាក់វ័យជាង៣ឆ្នាំ ។ ពាក់កណ្តាលឆ្នាំ២០២០ស្រាប់តែមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេទទួលបានដំណឹងថាអ្នកនាងគង់ សុជាតិ ត្រូវបានដឹកចូលមន្ទីពេទ្យសង្រ្គោះជាបន្ទាន់និងបន្ទាប់ពីផ្ទុះព័ត៌មានថាស្វាមីក្មេងរបស់នាងលោកជា វិបុល បង្កាត់ភ្លើងស្នេហាក្រៅឆាកជាមួយអ្នកនាងចាន់ កែវនិមល។ ក្រោយផ្ទុះរឿងនេះលោក ជាវិបុលបានសម្រេចចិត្តសាងភ្នួសក្នុងរយៈពេលខ្លីហើយពេលនេះស្នេហាពួកគេបានវិលមករកដូចដើមវិញហើយដែរ និងបន្តរួមការងារជាមួយគ្នាជាធម្មតានោះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖