ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្ដាល បន្តទទួលអំណោយពីសប្បុរសជននានា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល៖ បើយោងតាមប្រភពពីផេកផ្លូវការ របស់ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជាម៉ាស ចំនួន២ម៉ឺនបន្ទះ និងកញ្ចប់សុខភាព Jovan ចំនួន៤០កញ្ចប់ ពីលោក KONG JAINMING អគ្គនាយកក្រុមហ៊ុន អ៊ីស្ដ អេស៊ាន ជាយ័ន រៀលអ៊ីស្ទេត ឯ.ក និងទទួលអំណោយជាត្រីខ ចំនួន១០០០កេស និងថវិកា៤០លានរៀល ពីលោក ហេង ឡុង តំណាងឧញ៉ា ឡេង ណាវ៉ាត្រា សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់សប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល តាមរយៈការផ្ដល់ទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលសកម្មភាពនេះ ប្រកបដោយទឹកចិត្តសប្បុរស និងសុទ្ធាជ្រះថ្លាបំផុត៕

ដោយ៖សិលា


ចែករំលែក៖