ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុនសែន ថ្ងៃនេះជាថ្ងៃទី៧នៃការធ្វើចត្តាឡីស័ក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលបានជាប់ពាក់ព័ន្ធប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ។

សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ការធ្វើចត្តាឡីស័កលើកនេះចំពេលបាល់ទាត់អឺរ៉ុប។
សម្តេចតេជោហ៊ុនសែន មានប្រសាសន៍ថា, យប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណដោយការធាក់កង់។

ជារៀងរាល់ថ្ងៃខ្ញុំធាក់កង់រយៈពេល៨០ទៅ១២០នាទី។ក្នុងរយៈពេលនៃការធ្វើចត្តាឡីសក័ខ្ញុំមិនអាចចេញពីផ្ទះទៅវាយកូនគោលបានទេដូចនេះការហាត់ប្រាណដោយការធាក់កង់ជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖