ភ្នំពេញ ៖ បើយោហតាមព្រះរាជក្រឹត្យ ដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង។សូមបញ្ជាក់ថា, មុនពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យនេះ លោក ស៊ុន សុវណ្ណារិទ្ធិ មានមុខតំណែងជា អភិបាលរងខេត្តកំពង់ឆ្នាំង, ខណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងកាន់តំណែងបច្ចុប្បន្ន គឺ លោក ឈួរ ច័ន្ទឌឿន ហើយលោក ឈួរ ច័ន្ទឌឿន អតីតជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ឆ្នាំង៕
ដោយ៖ សិលា