ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា តូបលេខ MS27 នៃផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ អ្នកជំងឺ មានកូវីដ-១៩ ជាអ្នកលក់នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយម្ចាស់តូប ឬលេងជាមួយកូនម្ចាស់តូបលេខ MS27 នៃផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺ មានកូវីដ-១៩ ជាអ្នកលក់នៅទីតាំងខាងលើនេះ។ អ្នកជំងឺមានកូនម្នាក់ អាយុ ៤ ឆ្នាំ ក៏ត្រូវបានរកឃើញវិជ្ជមាន កូវីដ-១៩ ហើយទៅលក់ដូរនៅផ្សារជាមួយម្ដាយជារៀងរាល់ថ្ងៃផងដែរ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ តែប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ៖ សិលា