ព័ត៌មានទាន់ហេតុការណ៍៖

ហាង បញ្ញារាជ ដែលមានទីតាំងស្ថិតនៅ ផិតផ្សារសុភមង្គល នៃបុរីសន្តិភាព២ ក្នុង​ សង្កាត់ចោមចៅ២ មានអ្នកជំងឺ កូវីដ-១៩ គឺជាម្ចាស់ទីតាំងខាងលើនេះ ក្រុមគ្រួសាររបស់គាត់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី26 ខែមិថុនា ឆ្នាំ2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ហាង បញ្ញារាជ ដែលមានទីតាំងស្ថិតនៅ ផិតផ្សារសុភមង្គល នៃបុរីសន្តិភាព២ ក្នុង​ សង្កាត់ចោមចៅ២ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាម្ចាស់ទីតាំងខាងលើនេះ។​ ក្រុមគ្រួសាររបស់គាត់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ! ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ហូបអាហារ ឬមានទំនាក់ទំនងជាមួយម្ចាស់ហាង  ហាង បញ្ញារាជ ដែលមានទីតាំងស្ថិតនៅ ផិតផ្សារសុភមង្គល នៃបុរីសន្តិភាព២ ក្នុង​ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១។

មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាម្ចាស់ទីតាំងខាងលើនេះ។​ ក្រុមគ្រួសាររបស់គាត់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖