ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី៖​ ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព​ យើងងាយនឹងប្រឈមជាមួយការបាត់បង់អ្វីៗទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ នៅថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ​២០២១នេះថា៖​ ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព យើងងាយនឹងប្រឈមជាមួយការបាត់បង់អ្វីៗទាំងអស់។បើគ្មាន«សន្តិភាព» កុំថាឡើយសិទ្ធិសេរីភាពផ្សេងៗ សូម្បីអាយុជីវិតក៏ស្ថិតក្នុងភាពគំរាមកំហែងដែរ។ សន្តិភាព គឺមានសារៈសំខាន់ណាស់នៃសង្គមជាតិមួយ ជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ មានសន្តិភាពទើបកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ អាចដំណើរការទៅមុខបានដោយរលូន ប្រជាជនក៏អាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ដោយគ្មានការភ័យខ្លាច និងសុខុដុមរមនា។

មេរៀនប្រវត្តិសាស្រ្តធ្លាប់បានបង្ហាញរួចមកហើយ នៅពេលដែលសុខសន្តិភាពត្រូវបានបាត់បង់ នៅពេលដែលឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងត្រូវបានបែកបាក់ នៅពេលទស្សនជាតិរួមត្រូវបានញំញី ដែលបណ្តាលឱ្យមជ្ឍដ្ឋានខាងក្រៅឆ្លៀតឱកាស ញុះញង់ រុញស្ថានការណ៍ឱ្យកាន់តែធ្ងន់ធ្ងរ រហូតធ្វើឱ្យមានការបែងចែកកម្លាំងក្នុងប្រទេស ដែលអាចបណ្តាលឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាមផ្ទៃក្នុងបានក្នុងមួយប៉ព្រិចភ្នែក។

ដូច្នេះ «កត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ»។

#អរគុណសន្តិភាព

អបអរសាទរ ខួបលើកទី៧០ កំណើតគណបក្សប្រជាជនកម្ពុជា
២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២១៕ដោយ​៖សហការី​


ចែករំលែក៖