ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Trump Organization រងការចោទប្រកាន់ពីបទគេចពន្ធ

ចែករំលែក៖

សារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ក្រុមរដ្ឋអាជ្ញានៅទីក្រុងញូវយ៉កនៅថ្ងៃទី៣០ខែមិថុនា(ពេលវេលាអាមេរិក) នឹងធ្វើការចោទប្រកាន់គេចពន្ធដល់ក្រុមហ៊ុន Trump Organization និងលោក Allen Weisselberg អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រាំ។
តាមសារព័ត៌មាន WSJ ក្រុមរដ្ឋអាជ្ញានឹងសម្រេចចោទប្រកាន់ បទឧក្រិដ្ឋជាលើកដំបូង ក្រោយការស្រាវជ្រាវរយៈពេល២ឆ្នាំកន្លងមក ពីសកម្មភាពគេចពន្ធរបស់ក្រុមហ៊ុន អតីតប្រធានាធិបតីត្រាំ។
ជាមួយគ្នានេះដែរលោក Weisselberg និងក្រុមហ៊ុន Trump Organization រងការចោទប្រកាន់ អាចនឹងធ្វើឲ្យធនាគារក៏ដូចជាដៃគូ រកស៊ី អាចចាកចេញពីក្រុមហ៊ុនរបស់លោកត្រាំ ។ ប្រសិនបើក្រុមហ៊ុនត្រាំ ត្រូវបានកាត់ទោសនោះ ក្រុមហ៊ុននេះនឹងត្រូវបង់ផាកពិន័យទឹកប្រាក់ជាច្រើន។
នៅពេលនេះអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រាំ គឺលោក Allen Weisselberg បានស្ម័គ្រចិត្តបង្ហាញខ្លួនចំពោះមន្ត្រីក្នុងរដ្ឋ ញូវយ៉ក ដើម្បីប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋ។

លោក Allen ជាមួយមេធាវីបានទៅកាន់ការិយាល័យ រដ្ឋអាជ្ញា នៅរដ្ឋញូវយ៉ក បន្ទាប់ពីគណៈវិនិច្ឆ័យបានសំរេចចោទប្រកាន់ក្រុមហ៊ុនរបស់អតីតប្រធានាធិបតី ត្រាំ ពីបទគេចពន្ធជាផ្លូវការ។
កន្លងមកថ្មីៗ លោកត្រាំ បានលើកឡើងថា ក្រុមហ៊ុនរបស់លោក គឺបានបង់ពន្ធត្រឹមត្រូវ ដោយមិនមានការគេចពន្ធនោះឡើយ ៕

ដោយ៖ ធីរីណា


ចែករំលែក៖