ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ៧ -១៣ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៧ -១៣ ខែកក្កដា ឆ្នាំ២០២១) ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា,
– នៅម៉ោង១យប់ថ្ងៃទី ៦ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយ ពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង ។
– នៅថ្ងៃទី៧-១១ ខែកក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ ជួរភ្នំដងរែក និងភាគឦសានកម្ពុជា ។ ទន្ទឹមនឹងនោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ ។ ដោយ ឡែកសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាបរយៈពេលខ្លីមុននឹង ថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C | – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និងផ្គររន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនឹងនោះ ក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តនៅ ក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មាន ភ្លៀងធ្លាក់ខ្លាំង ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១០ – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ ºC
– នឹងអាចមានភ្លៀងធ្លាក់ពីបង្ហូរទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។
អាស័្រយស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ពិសេសអ្នកនេសាទ អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះ ភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៧ -១០ ខែកក្កដា ឆ្នាំ២០២១និង ៕
ដោយ៖ សុខ ខេមរា