ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងបើករថយន្តទៅបុកខឿនរង្វង់មូលនាងមច្ឆាក្រឡាប់ផ្ងារជើងទ្រមេឃទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលគេដឹងថាជាមន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនដូចហោះបួងចង្កូតមិនទាន់ជ្រុលទៅបុកជាមួយនឹងរង្វង់មូលនាងមច្ឆាពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ទាំងយប់តែសំណាងល្អមិនមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវរបស់ក្រុមហ៊ុនOCIC ត្រង់ចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានុបានឲ្យដឹងថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះគេបានឃើញបុរសជាមន្ត្រីយោធាម្នាក់នោះបើករថយន្តម៉ាកTOYOTA-RAV4 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-5803 បើកបរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវរបស់ក្រុមហ៊ុនOCIC ក្នុងល្បឿនលឿនដូចហោះ។ខណៈពេលមកដល់ចំណុចរង្វង់មូលនាងមច្ឆាក៏បានជាន់ហ្រ្វ័ងនិងបួងចង្កូតមិនទាន់បណ្ដាលឲ្យជ្រុលទៅបុកជាមួយនឹងខឿងរង្វង់មូលនាងមច្ឆាពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតអស់ស្ទើតែទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមៗដើម្បីត្រួតពិនិត្យមើលឃើញថាមានការប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរួចសមត្ថកិច្ចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ អរុណរះ


ចែករំលែក៖