ភ្នំពេញ៖ ពិតជាដំណឹងល្អណាស់ !!!រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋសម្រាប់ប្រជាពលរដ្ឋគោលដៅ ដែលមានការលំបាកផ្នែកជីវភាព មានជំងឺកូវីដ ឬស្លាប់ដោយជំងឺកូវីដ-១៩។
កម្មវិធីផ្តល់សាច់ប្រាក់នេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ។
ការចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ ចាក់យពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៏ ២០ កុម្ភៈ ២០២១” សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានកំណត់អត្តសញ្ញាណក្រោមការណែនាំដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, ក្រុមប្រឹក្សាជាតិគាំពារសង្គម មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលត្រូវបានកំណត់អត្តសញ្ញាណ ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេល បិទខ្នប់ ក្នុងដំណាក់កាលទី២ ជួនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវឹងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារ វីង ក្នុងទូរស័ព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩។
ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយការបិទខ្ទប់នេះ ត្រូវរំលេចឱ្យឃើញជាថ្មីម្ដងទៀត នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក្នុងការជួយកាត់បន្ថយ ការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និង ដោយគ្មានការយកចិត្តទុកដាក់នោះទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំ សង្កាត់ ដែលនៅ ជិតផ្ទះបងបួន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨៕
ដោយ៖ សុខ ខេមរា