ព័ត៌មានទាន់ហេតុការណ៍៖

យុគ ចិន្តា ជួបទុក្ខធំក្រោយម្តាយបង្កើតទទួលមរណភាព

ចែករំលែក៖

 ភ្នំពេញ៖ មានការភ្ញាក់ផើ្អលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតពិធីករ អ្នកនាង ឌួង ហ្សូរីដា បានប្រកាសអំពីដំណឹងនៃការទទួលមរភាពរបស់ម្តាយបង្កើតអ្នកនាងយុគ ចិន្តា ។ ដែលការប្រកាសនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ 

  អ្នកនាង ឌួង ហ្សូរីដាបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី យុគ ចិន្តា។  លឿនពេកហើយ ហ្សូអើយ..!ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ។លឿនពេកហើយបងជួយគាត់មិនទាន់។សូមអោយវិញា្ញណខណ្ទ័ម៉ាក់អ៊ុំទៅអោយបានសុខជាតិក្រោយសូមអោយម៉ាក់អ៊ុំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត។ ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៏ម៉ាក់អ៊ុំមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈដែលសិល្បករជាច្រើនបានផ្ញើសាររំលែកទុក្ខទៅកាន់ អ្នកនាងយុគ ចិន្តា ។ មូលហេតុនៅពីក្រោយការទទួលមរណភាពនេះត្រូវបានអ្នកនាងឌួង ហ្សូរីដាលើកឡើងថា លោកស្រី ខឹម ផល្លីវ័យ៦៨ឆ្នាំ ជាម្តាយអ្នកនាង យុគ្គចិន្តា បានដួលក្នុងបន្ទប់ទឹក។ នៅមិនទាន់មានការបញ្ជាក់អំពីកម្មវិធីបុណ្យនឹងត្រូវធ្វើឡើងនៅទីណានៅឡើយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖