កំពូលអ្នកប្រយុទ្ធ Conor McGregor បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលអំពីស្ថានភាពរបស់គាត់បន្ទាប់ពីការរងរបួសជើងគួរឱ្យសោកសៅក្នុងកំឡុងពេលដែលគាត់ចាញ់កីឡាករ Dustin Poirier កាលពីថ្ងៃសៅរ៍ក្នុងកម្មវិធី UFC 264 នៅ Las Vegas ។
McGregor បាននិយាយកាលពីថ្ងៃចន្ទក្នុងវីដេអូមួយដែលមានរយៈពេល៥៩វិនាទីដែលបានបង្ហោះលើ Twitter ថា “គ្រាន់តែចេញពីបន្ទប់វះកាត់ប៉ុណ្ណោះអ្វីៗបានរៀបចំរួចរាល់ហើយ។
ទៅហើយ យើងឡើងទៅហើយ យើងកសាងខ្លួនយើង ហើយយើងត្រឡប់មកវិញប្រសើរជាងពេលណាៗទាំងអស់”។
លោក Audie A Attar ដែលជាភ្នាក់ងាររបស់ McGregor បានរៀបរាប់លម្អិតបន្ថែមទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់នៅលើធ្វីតធឺរ។លោក Attar បានសរសេរថា “Conor បានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់អស់រយៈពេល៣ម៉ោង។ ការវះកាត់ទទួលបានជោគជ័យក្នុងការជួសជុលបាក់ឆ្អឹងជើងរបស់គាត់”។
គ្រូពេទ្យរបស់គាត់រួមមានវេជ្ជបណ្ឌិត Neal ElAttrache មកពី Kerlan-Jobe ដែលជាអ្នកជំនាញខាងវះកាត់ឆ្អឹងវែងរបស់ Conor និងគ្រូពេទ្យវះកាត់របួសផ្លូវចិត្ត លោកវេជ្ជបណ្ឌិត Milton Little មកពី Cedars-Sinai គ្រូពេទ្យទាំងពីរមានជំនឿថា គាត់នឹងមានការជាសះស្បើយឡើងវិញ។
McGregor ជាកីឡាករប្រយុទ្ធ MMA សញ្ជាតិអៀរឡង់ បានចាញ់ការប្រកួតដោយសារកណ្តាប់ដៃយ៉ាងខ្លាំងនៅវិនាទីចុងក្រោយនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ដ៏សំខាន់ទម្ងន់ស្រាល UFC 264 របស់ពួកគេនៅ T-Mobile Arena បន្ទាប់មកគូប្រកួតបានក្លេរជើងខាងឆ្វេងរបស់គាត់ឱ្យដួលបណ្តាលឲ្យរងរបួសធ្ងន់ និងសុំចុះចាញ់។
កីឡាករ McGregor ធ្លាប់បានផ្តួលកីឡាករ Dustin Poirier ក្នុងរយៈពេលតិចជាង២នាទីនៅឯ UFC 178 ក្នុងឆ្នាំ ២០១៤ ប៉ុន្តែក្រោយមកទៀតបានចាញ់នៅសង្វៀន UFC 257 ក្នុងខែមករា៕
ដោយ៖ ភារៈ