ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ ករណីជាសះស្បើយចំនួន ១០៨នាក់ និងករណីស្លាប់ ២នាក់ ។
រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ ក្នុងនោះ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៤៨នាក់ និងជាពលករមកពីប្រទេសថៃ ចំនួន ១០នាក់ និង ករណីព្យាបាលជាសះស្បើយចំនួន ១០៨នាក់ និងករណីស្លាប់ ០២នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករ ត្រូវបានចាត់បញ្ជូន មកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ១.៨៩៨នាក់ បានព្យាបាលជាសះស្បើយ ១០៥១នាក់ ករណីស្លាប់ ១៩នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៨២៨នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា