ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងតួនាទីអនុគណៈកម្មការ

ចែករំលែក៖

ខេត្តកោះកុង៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការ បច្ចេកវិទ្យា និងទិន្នន័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងតួនាទីអនុគណៈកម្មការ។

អនុគណៈកម្មការគណៈកម្មការ បច្ចេកវិទ្យា និងទិន្នន័យ នេះ មានភារកិច្ចដូចតទៅ៖

-រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីចូលរួមបម្រើឱ្យការប្រយុទ្ធ ទប់ស្កាត់ និងការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

-ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យ និងព័ត៌មានទាំងឡាយទាក់ទងនឹងការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាអាទិ៍ ទិន្នន័យអ្នកជំងឺកូវីដ-១៩ អ្នកធ្វើចត្តាឡីស័ក និងបុគ្គលដែល មានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការរៀបចំ ផែនការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

-ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យ និងព័ត៌មានទាំងឡាយទាក់ទងនឹងកិច្ចការវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីបម្រើឱ្យការរៀបចំផែនការវ៉ាក់សាំងកូវីដ-១៩ដំណើរការល្អ

-រៀបចំប្រព័ន្ធរាយការណ៍តាម បច្ចេកវិទ្យា ទទួលព័ត៌មានពីប្រជាពលរដ្ឋ ក្នុងករណីដែលមាន ការសង្ស័យថាមានករណ៍វិជ្ជមានជំងឺកូវីដ-១៩

-រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងធនធានមនុស្ស ធនធានសម្ភារ និងបរិក្ខារ ដើម្បីបម្រើឱ្យការរៀបចំផែនការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

– អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ ប្រធាន គ.ប.កខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖