ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តតាមបទបញ្ជា លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ចំពោះបញ្ហា ប្រជាពលរដ្ឋតសំយ៉ាប និងលក់ដូរនៅលើផ្លូវសាធារណៈ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ  លោក សុខ ពេញណន នាយករងរដ្ឋបាលក្រុង ដឹកនាំក្រុមការងារសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត រួមនិងអង្គភាពភូមិមិត្តភាព ភូមិចាន់គីរី និងភូមិប្រជាធម្មលិច ចុះរៀបចំសណ្តាប់ធ្នាប់អមសងខាងផ្លូវZOA (ផ្សារសមាគមន៍) ចាប់ពីកែងផ្លូវមិត្តភាពឆ្ពោះទៅភូមិទួលពង្រ ដោយបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានសងខាងផ្លូវធ្វើការរុះរើរាល់ស្លាកយីហោ សំយ៉ាបផ្ទះ និងសម្ភារផ្សេងៗ ឱ្យផុតពីចិញ្ចើមផ្លូវបេតុងប្រវែង២ម៉ែត្រ ដើម្បីទុកឱ្យសាធារណជនថ្មើរជើង ហើយលោកអភិបាលក្រុងនឹងបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ។

ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវខាងលើបានសាទរចំពោះផែនការអភិវឌ្ឍន៍របស់លោកអភិបាលក្រុង ព្រមទាំងឯកភាពនឹងធ្វើការរុះសំណង់ដែរចូលទៅលើផ្លូវ សាធារណៈនិងសម្ភារផ្សេងៗតាមការណែនាំរបស់ក្រុមការងារ ៕

ដោយ ៖ សិលា


ចែករំលែក៖