ព័ត៌មានទាន់ហេតុការណ៍៖

តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី 22 ខែកក្កដាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជាអាជីវករ និង ប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ សូមពាក់ម៉ាស និងរក្សាគម្លាត
តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) ដែលស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖សិលា


ចែករំលែក៖