ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា , ផ្ទះសំណាក់ អង្គរពេជ្រ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣D ផ្លូវ១៣៨ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នាចំនួន ៥ នាក់បានចូលទៅសម្រាកនៅទីតាំងខាងលើនេះ រយៈពេល ២ ថ្ងៃ !។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅសម្រាក ទោះជារយៈពេលវែង ឬរយៈពេលខ្លី នៅ ផ្ទះសំណាក់ អង្គរពេជ្រ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣D ផ្លូវ១៣៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នាចំនួន ៥ នាក់បានចូលទៅសម្រាកនៅទីតាំងខាងលើនេះ រយៈពេល ២ ថ្ងៃ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា