ខេត្តកំពង់ចាម ៖ នគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាមដែលមានលោកឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការបានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting)
ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងលេីកិច្ចការងារបន្ទាន់មួយដែលមានពីរចំណុច។
កិច្ចប្រជុំធ្វេីឡេីងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រេីនរូបទៀត។
យោងតាមខ្លឹមសារនៃកិច្ចប្រជុំផ្តោតសំខាន់ចំនួនពីរចំណុចដូចខាងក្រោម ៖
១-ពិភាក្សា និងលើកវិធានការឆ្លើយតបដែលត្រូវអនុវត្តបន្ទាន់ ដើម្បីទប់ទល់និងគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta។
២-ពិភាក្សាអំពីខ្លឹមសារនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធនាការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយ ៖ វណ្ណៈ