ព័ត៌មានទាន់ហេតុការណ៍៖

សូមគាំទ្រ ! TOKYO 2020៖ ឃឺន ប៊ុនពេជ្រមរកត ឈរលេខ៣ ក្នុងស៊េរី និង​បំ​បែក​សិទ្ធ​ផល​ចាស់​របស់​ខ្លួន !

ចែករំលែក៖

ភ្នំពេញ៖ ចង់និយាយទិសស្លោកថាTokyo_Olympic_Game_2020 យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា !
កីឡារស់ក្នុងសន្ដិភាពកីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បាន​បញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ។

ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែទាបជាងអតីតកីឡាការិនី ហែមថុន វិទិនី ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៣៧នាទី លើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦។យ៉ាងណាមិញការធ្វើបានក្នុងថិរវេលា ២៩.៤២វិនាទីរបស់កីឡាការិនីវ័យក្មេងកម្ពុជារូបនេះ ពុំបានធ្វើឲ្យ ឃឺន ប៊ុនពេជ្រមរកត បន្ដដំណើរទៅវគ្គ ១៦នាក់ចុងក្រោយនោះទេ សូម្បីកីឡាការិនីឡាវ Budcharern ដែលប្រើថិរវេលា ២៩.២២វិនាទី និងឈរលេខ២ ក្នុងស៊េរីជាមួយគ្នា ក៏ពុំបានឡើងវគ្គបន្ដដែរ ដ្បិតថិរវេលានេះ មិនស្ថិតក្នុងបេក្ខភាព ១៦នាក់ចុងក្រោយឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖