ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែង ជនសង្ស័យ៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងទៀតថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមាន៖

 ១-ឈ្មោះ ឃុន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ។                                                       ២-ឈ្មោះ លី រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។                                        

៣-ឈ្មោះ ម៉ាន ព្រីយ៉ាល់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ    ភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។                                                                                                        ចំណែកសម្ភារដកហូតមាន៖

– ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំល្មម

– ម៉ូតូហុងដាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1Q-9183 ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖