ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលបាត់ក្មេងប្រុស ម្នាក់ក្នុង អគារ កាស៊ីណូ យីហោ ហ្កាន់ដាវ ដែលផ្អាកអាជីវកម្មក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

      ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយដោយសារតែក្រុមគ្រួសាររបស់ក្មេងប្រុសម្នាក់បានអះអាងប្រាប់សមត្ថកិច្ច ថា មានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានបាត់ខ្លួននៅក្នុង អគារ កាស៊ីណូ យីហោ ហ្កាន់ ដាវ ដែលបានផ្អាក អាជីវកម្ម ស្ថិតក្នុង តំបន់ អូរ ឈើទាល ភូមិ ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ តាំងពី ល្ងាចថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ រហូតមកដល់ ព្រឹក ថ្ងៃទី ១០ ខែសីហា នេះនៅតែរក មិនទាន់ឃើញនៅឡើយ ។

លោក វរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បាន ឱ្យដឹងថាៈ សមត្ថកិច្ចនិង ក្រុមជួយសង្គ្រោះកំពុង ស្វែងរក ក្នុង នោះបាន រុករកទាំងនៅក្នុង អគារកាស៊ីណូ នេះ និង ស្រាវជ្រាវ រកតាម ជំនាញនៅក្រៅ ទីតាំងកាស៊ីណូ នេះ ផងដែរ ។
ម្តាយ ក្មេងប្រុស នោះ បាន ឱ្យដឹងថាៈ កូនប្រុស របស់គាត់ មានឈ្មោះ ភឿង វេហា អាយុ ១៤ ឆ្នាំ ជា កូនប្រុស ទីមួយ ក្នុងចំណោម កូន៥នាក់ ដែល បានមករើសអេតចាយ នៅ ម្តុំ ឆ្នេរ អូរឈើទាលជា រៀងរាល់ថ្ងៃ ។

នៅ ថ្ងៃកើតហេតុ កូនប្រុស របស់គាត់បានមក រើសអេតចាយជាមួយ ក្មេងៗ៥នាក់ ទៀត ប៉ុន្តែ បាត់តែកូនប្រុសរបស់គាត់ មិនឃើញ ត្រឡប់ទៅផ្ទះវិញ ។

សមត្ថកិច្ចបាន សាកសួរនាំ ក្មេងៗក្រុម រើសអេតចាយជាមួយគ្នា ទើប ដឹងថា ក្មេងប្រុស ម្នាក់នេះបាត់ ខ្លួនពេលកំពុងចូល រើស អេតចាយដែកចាស់ៗក្នុង កាស៊ីណូដែល ផ្អាក អាជីវកម្ម ខាងលើ ហើយ ត្រូវបាន អ្នកមើលថែកាស៊ីណូមកទាន់ ។ ក្រុមក្មេងៗរើស អេតចាយក៏នាំគ្នា រត់គេចចូលទៅ ខាងក្នុង អគារ និង ថា ក្រោយមកក្មេង ផ្សេងទៀតបាន ត្រឡប់មកផ្ទះវិញ បាត់ តែកុមារា ភឿង វេហា ម្នាក់ប៉ុណ្ណោះ ។

ទោះជាយ៉ាងនេះ ក្តី សមត្ថកិច្ចនៅ មិនទាន់ បញ្ជាក់បានពី ស្ថានភាព នៃ ការបាត់ដំណឹង ក្មេងប្រុស ម្នាក់នេះ ថា បែបណា នៅឡើយ ដោយសារតែ ការស្វែងរកកំពុងធ្វើបន្ត ៕

ដោយ៖អរុណរះ


ចែករំលែក៖