ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នៅព្រឹកនេះ ! ជនរងគ្រោះដែលបានបាត់ខ្លួនដោយត្រូវជំនន់ទឹកភ្លៀងកួចបាត់ធ្លាក់ចូលទឹកប្រឡាយ រកឃើញសាកសពហើយ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ (ព័ត៌មានបន្ថែម)នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងក្រុមអនុវត្តច្បាប់ កូវីដ-១៩ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការចុះរុករកជនរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងកួចបាត់ ពេលមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ បានរកឃើញសាកសពបុរសជាជងរងគ្រោះហើយ នៅចន្លោះស្ពានអង្គការម្លប់តាប៉ាង ទៅស្ពាន ភូមិអាចម៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលនេះកម្លាំងសម្ថកិច្ចកំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ។
សូមបញ្ជាក់ផងដែរថា, កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្រុង-ខេត្តព្រះសីហនុ ភ្លៀងយ៉ាងខ្លាំងបណ្ដាលឲ្យជន់លិចតំបន់មួយចំនួនក្នុងក្រុង មិនតែប៉ុណ្ណោះសមត្ថកិច្ចត្រូវបានប្រជាពលរដ្ឋរាយការណ៍បញ្ជាក់ជូនថា, មានជនបរទេសម្នាក់ត្រូវបានធ្លាក់ចូលទឹកកួចទៅបាត់ ។ ដូច្នេះទាំងសមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពខេត្ត លោក គួច ចំរើន ទើបនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ សមត្ថកិច្ចបានរកឃើញសាកសព នឹងកំពុងធ្វើកោសល្យវិច័យ ក៏ដូចជារកអត្តសញ្ញាណ៕

ដោយ៖ សិលា


ចែករំលែក៖