ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រីហេង សុវត្ថា ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយ សារជំងឺកូវីដ-១៩ចំនួន ៣០ គ្រួសារ ក្នុងសង្កាត់និរោធ ខណ្ឌច្បារ អំពៅ។
ក្នុងពិធីនេះលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានសំណេះសំណាលនិងផ្តាំផ្ញើ អោយប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ លើគ្រប់វិស័យ ដែល បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង ។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញទើបប្រទេសដ៍ទៃគេចូលមកវិនិយោគយក លុយមករកស៉ីនៅប្រទេសយើង ។
លោកប្រធានកិត្តិយសបានក្រើន រំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការ ប្រុងប្រយ័ត្នបន្ថែមទៀត សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិ បាល ក្រសួងសុខាភិបាល និង រដ្ឋបាលរាជធានីភ្នំពេញជាពិសេសសូម បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ «៣កុំ និង ៣ការពារ » ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា ទាំងអស់គ្នា។
ជាមួយគ្នានេះដែរលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងសូមអោយចៅសង្កាត់ទាំងអស់ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ។
ឆ្លៀតក្នុងឱកាសនេះដែរលោក ប្រធានកិត្តិយស ក៍ចុះពិនិត្យសមិទ្ធិផលថ្មីដែលទើបស្ថាបនារួច គឺចាក់បេតុងក្នុងបរិវេណវត្តនិរោធរង្សី ចំណាយទឹកប្រាក់អស់ជិត២ម៉ឺនដុល្លារ ៕
ដោយ៖ សណ្តោស