ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូ ២នាក់ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្នុងក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ យាប ណៃយាង ភេទស្រី  អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ម៉ូតូដែលចោរកាច់ក បម្រុងលួចនោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AU -៤២៦១ ។

ចំណែកជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ លន សុខចាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ និងម្នាក់ទៀត ឈ្មោះ សេង វណ្ឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។

សម្ភារដកហូតរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BI-៨៧០០ និងដែកសំប៉ែតចុងស្រួចចំនួន០១ ។

បើតាមនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយដើរចូលក្នុងផ្ទះ ក៏ត្រូវជនសង្ស័យមកធ្វើសកម្មភាពកាច់សោ.ក ម៉ូតូ និងបានឮសំឡេងបញ្ឆេះម៉ូតូ ម្ចាស់ម៉ូតូក៏ចេញមកមើល ហើយជនរងគ្រោះបានស្រែកឆោឡោហៅគេឲ្យជួយ ខណៈនោះកម្លាំងងយើងកំពុងធ្វើការល្បាតក៏បានធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញជូនទៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី ៕

ដោយ ៖ ជីណា


ចែករំលែក៖