ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ថា, កម្លាំងរបស់ខ្លួនមិនពាក់ព័ន្ធ នឹងការប្រមាថ ឬពុករលួយលើអ្នកជំងឺទេ !

ចែករំលែក៖

ភ្នំពេញ៖ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប ដោយបញ្ជាក់ច្បាស់ៗឲ្យដឹងថា នៅគោលដៅស្តាតអូឡាំពិក គឺមិនមានកម្លាំង អាវុធហត្ថឈរជើងនៅទីនោះទេ។ កន្លងមក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ  អាវុធហត្ថទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ទីកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ចំនួនតែ ០៤ទីតាំងប៉ុណ្ណោះ ពោលគឺ៖ 

១.សណ្ឋាគារ Great Duke

២.វិទ្យាល័យជាស៊ីមសាមគ្គី 

៣.ដឹព្រីមៀរសែនសុខ

៤.មន្ទីរពេទ្យហ្លួងម៉ែ 

បច្ចុប្បន្ន អាវុធហត្ថ(ប៉េអឹម) នៅសល់គោលដៅ ទទួលខុសត្រូវតែ០២ប៉ុណ្ណោះគឺ (ដឹព្រីមៀរសែនសុខ និង មន្ទីរពេទ្យហ្លួងម៉ែ)។

អាស្រ័យហេតុដូចនេះ សូមសាធារណជន និង អ្នកសារព័ត៌មាន មេត្តាជ្រាប៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖