ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ ជួយស្វែរកបុរសម្នាក់ដែលបានបាត់ខ្លួនដោយសារលង់ទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកងកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយស្វែងរកបុរសម្នាក់ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

បុរសដែលបាត់ខ្លួនមានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅនេសាទត្រី នៅក្នុងតំបន់បឹងអូរខៃដនពីរនាក់កូនប្រុស អាយុ១៣ឆ្នាំ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងដោយសារទូកជនរងគ្រោះបានបើកទៅបុកនឹងច្រាំង បណ្តាលឱ្យរូបគាត់ធ្លាក់ពីលើទូកហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

បន្ទាប់ពីកើតហេតុកូនប្រុសរបស់ជនរងគ្រោះត្រូវបានជួសង្រ្គោះដោយសុវត្ថិភាព ហើយកម្លាំងអន្តរាគមន៍របស់កងពលបានបន្តស្វែងរកជនរងគ្រោះដែលបាត់ខ្លួនដោយសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋរួមជាមួយនឹងទូកកាណូតចំនួន៥គ្រឿងផងដែរ៕

ដោយ៖ ស សម


ចែករំលែក៖