ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានរៀបចំទីតាំងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០ទីតាំង សម្រាប់ចាក់វ៉ាក់សាំង Sinovac ដូសទី៣ ឬដូសជម្រុញ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានរៀបចំទីតាំងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០ទីតាំង សម្រាប់ចាក់វ៉ាក់សាំង Sinovac ដូសទី៣ ឬដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីក្រុមការងាររបស់រដ្ឋបាលសាលាខណ្ឌសែនសុខ ក៏ដូចជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខណ្ឌ នៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ 

    រដ្ឋបាលសាលាខេត្តសែនសុខ សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងអាជ្ញាធរភូមិ សង្កាត់ ដើម្បីទទួលលិខិតអញ្ជើញ ដើម្បីបានទៅចាក់វ៉ាក់សាំងតាមកាលបរិច្ឆេទកំណត់របស់អាជ្ញាធរ ដោយភ្ជាប់ជាមួយកាតខៀវចាក់វ៉ាក់សាំង និងអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធដែលចាក់បានកាលដូសទី១ ទី២ ។ 

    បញ្ជាក់: គម្លាតនៃការចាក់ដូសទី៣ នេះបាន ត្រូវមានគម្លាតពីថ្ងៃចាក់ដូសទី២ រយៈពេល ០៤ខែ ។ 

    សូមបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យមានប្រសិទ្ធភាពគ្រប់ទីកន្លែង ៕

ដោយ ៖ សិលា


ចែករំលែក៖