ប្រទេសវៀតណាម ពិសេសគឺតំបន់ភាគខាងត្បូង មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់រហូតដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃៗ កាលពីខែសីហា- កញ្ញា កន្លងមក។ ប៉ុន្តែដោយសារតែការខិតខំទប់ស្កាត់ពេលនេះករណីឆ្លងនៅវៀតណាមបានថយចុះយ៉ាងខ្លាំង ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យទី១០ខែតុលានេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន៣,៥២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ១,០៦៧នាក់។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១១៣នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៣៩,៦៦២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨២,១៩៩នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៥៥៥នាក់៕ ដោយ៖ធីរីណា
រូបថត៖TTXVN-VNA