ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ខែតុលាឆ្នាំ២០២១ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ ផ្លូវបេតុង ១ខ្សែប្រវែងប្រមាណជាង៣០០ម៉ែត្រ នៅវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។
មន្ត្រីជំនាញនៅសាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ តំបន់លិចទឹកនេះ មានចំនួន ៣ភូមិ គឺភូមិខ្វឹត ,ភូមិពោធិ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនកំពុងរស់នៅ ចំនួន ៥៤៨ គ្រួសារ ដែលហ៊ុមព័ទ្ធជុំវិញដោយទឹកស្ទឹង ព្រែកត្នោត ពិបាកឆ្លងមកផ្លូវទំនប់ សណ្ដស្ទឹង និងមកទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់លិច កន្លងមក ឥឡូវបានស្រក បន្ដិច ក្រោយពីធ្វើការកាយផ្ដាច់ ផ្លូវបេតុង១ខ្សែនោះមក ៕
ដោយ ៖ សំរិត