ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារជំនាញនៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងស្រុកជេីងព្រៃ ដើម្បីផ្សព្វផ្សាយការងារចំនួន៤ចំណុចដែលត្រូវអនុវត្តជាចាំបាច់។
ផែនការងារចំនួន៤ចំណុចដែលត្រូវដាក់ ចេញនោះរួមមាន ៖
១-ពង្រឹងលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែប្រសេីរឡេីងថែមទៀត ក្នុងភូមិសាស្រ្តនៃស្រុកទាំងពីរ។
២-ពង្រឹងនិងណែនាំបន្ថែមនូវនីតិវិធីនៃការអនុវត្តលេីការងារជំនាញ ការគ្រប់គ្រងឯកសារ និងលើការងារដ្ឋបាលទូទៅដល់គ្រប់ជំនាញនៃអធិការដ្ឋាននគរបាលស្រុកទាំងពីរ។
៣-ពង្រឹងលេីការអនុវត្តការងារជំនាញ តាមប៉ុស្តិ៍នគរបាលរដ្ឋបាល ។
៤-ពង្រឹងបន្ថែមលេីការចុះរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះដែរមានលោកស្នងការរង និងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ ពង្រឹងដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងស្រុកជេីងព្រៃ លោក-លោកស្រីនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, នគរបាលចរាចរណ៍ផ្លូវគោក, នគរបាលប្រឆាំងការជួញដូរមនុស្ស, នគរបាលប្រឆាំងគ្រឿងញៀន, កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រីអធិការ-អធិការរង, នាយផ្នែក, នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងស្រុកជេីងព្រៃ ។
បន្ទាប់ពីកិច្ចប្រជុំចប់នៅថ្ងៃខែដដែលលោកឧត្តមសេនីយ៍ទោ ឯម កុសល បានបន្តចុះត្រួតពិនិត្យមេីលការជួសជុលកែលម្អអគារអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដែលបាននិងកំពុងជួសជុលអគារទាំងមូល ដេីម្បីបង្កលក្ខណៈងាយស្រួល និងសមស្របជាទម្រង់រដ្ឋបាល ដល់មន្រ្តីបម្រើការងារប្រចាំថ្ងៃផងដែរ ៕
ដោយ ៖ វណ្ណៈ