ព័ត៌មានទាន់ហេតុការណ៍៖

ការជ្រើសរើសបុគ្គលិកអប់រំ គ្រូឧទ្ទេស និងគ្រូបង្រៀនចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការអប់រំបច្ចេកវិទ្យាព័ត៌មាននៅប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា, ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារ សហការប្រតិបត្តិអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅប្រទេសកម្ពុជាផ្ដល់អាហារូបករណ៌ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកការអប់រំបច្ចេកវិទ្យាព័ត៌មាន​( ITC education ) ចំនួន ១៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល ១៧ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣​ នៅសាកលវិទ្យាល័យអប់រំកូរ៉េ (Korea National University of Education: KNUNE) នៃប្រទេសកូរ៉េ។
ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅប្រទេសកម្ពុជាផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការអប់រំបច្ចេកវិទ្យាព័ត៌មាន (ICT education) ចំនួន ១៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល ១៧ ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិអប់រំកូរ៉េ (Korea National University of Education: KNUNE) ន ប្រទេសកូរ៉េ។ ក្រោយពេលបញ្ចប់ការសិក្សាបេក្ខជនអាហារូបករណ៍ចំនួន០៣រូប ត្រូវទៅបម្រើការងារនៅ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នាយកដ្ឋានអភិវឌ្ឍកម្មសិក្សា និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ១២រូបទៀតត្រូវទៅបម្រើការងារនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល កំពង់ចាម ព្រៃវែង និង តាកែវ។

រដ្ឋាភិបាលកូរ៉េនឹងផ្តល់ប្រាក់អាហារូបករណ៍ និងថ្លៃផ្គត់ផ្គង់អាហារ ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមកកម្ពុជា-កូរ៉េ។

I. លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវ៖
-មានសញ្ជាតិខ្មែរ
-មានអាយុក្រោម ៤៥ឆ្នាំ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
-មានសញ្ញាបត្របរិញ្ញាបត្រ ICT ឬ វិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលត្រូវ នឹងមុខវិជ្ជាដែលត្រូវជ្រើសរើស

-មានបទពិសោធន៍ក្នុងការអប់រំគ្រូបង្រៀនយ៉ាងតិច ០២ឆ្នាំ

-មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (ភាសាប្រើប្រាស់ក្នុងថ្នាក់រៀនជាភាសាអង់គ្លេស ដូចនេះ បេក្ខជនត្រូវមាន ជំនាញសរសេរ និងនិយាយភាសាអង់គ្លេសជាការសំខាន់) មានសុខភាពល្អបរិបូរណ៌ទាំងកាយសម្បទា និងសតិបញ្ញាល្អ ៕

ដោយ៖ សិលា


ចែករំលែក៖