ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ ពង្រឹង​លេីការអនុវត្តផែនការចាំបាច់ចំនួន៧ ចំណុច !

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ចិកា​ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ ដល់លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​ នាយការិយាល័យជំនាញ​ និង​ អធិការនគរបាលស្រុក-ក្រុងទាំង១០​ ។
សូមបញ្ជាក់ថា, លេីកិច្ចការងារចំបាច់ដែលត្រូវអនុវត្តបន្ទាន់មួយចំនួនដូចខាងក្រោម ៖​

១-ពង្រឹង​​ និងការដាក់វិធានការនានា​ ដែលត្រូវអនុវត្ត​ក្នុងកំឡុងពេលបុណ្យអុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ​ តាមដងផ្លូវ​ និងតាមបណ្ដារមណីយដ្ឋាននានា​ ក្នុងខេត្តកំពង់ចាម​

២-​ពង្រឹង​ និងអនុវត្ត​ផែនការការពារ​ សន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ថ្នាក់​ដឹក​ និងប្រជាពលរដ្ឋ​ គ្រប់កម្មវិធីក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​ ។

៣-ត្រៀមអនុវត្តវិធានការនានា​ ដែលទទួលបានពីអគ្គស្នងការដ្ឋាននគរបាលជាតិ

៤-ពង្រឹង​លេីការអនុវត្ត​ គោលនយោបាយភូមិឃុំមានសុវត្តិភាព​ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​

៥-ពង្រឹង​លេីការអនុវត្ត ការចុះរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក​

៦-ពង្រឹង​លេីការអនុវត្ត​ការងារជំនាញ​ ​គ្រប់ការិយាល័យ​

៧-ពង្រឹង​វិន័យរបស់កងកម្លាំងនគរបាលជាតិ​ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖