ខេត្តកំពង់ធំ៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៤៣នាក់ ដែលស្ថិតនៅស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី លំ គន្ធារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះបងប្អូនទាំងអស់ត្រូវរស់នៅមានអនាម័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ដេីម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ជាកិច្ចឆ្លេីយតប លោកស្រី លំ គន្ធារី សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលអាចធ្វេីឱ្យពួកគាត់អាចរស់នៅបានដោយសុខភាពល្អដូចមនុស្សធម្មតា ដែលនេះបានបង្ហាញពីមគ្គុទេសក៍ដឹកនាំដ៏ឆ្នេីម និងផែនការយុទ្ធសាស្ត្រ ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា »។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុង១នាក់រួមមាន ៖ អង្ករ ២៥គីឡូ, មី ១កេស , ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ឃីត១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល ។ ដោយឡែក ប្រគេនទេយទានដល់ព្រះសង្ឃ អង្ករចំនួន២៥គីឡូ,មី១កេស,ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ,ទឹកស៊ីអីវ ១យួរ ,ទឹកសុទ្ធ២កេស និងថវិកា ១០ម៉ឺនរៀលផងដែល៕
ដោយ៖សហការី