ភ្នំពេញ៖ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ លោក Jan YunGan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ។
នៅក្នុងពិធីជំនួបនោះ ភាគីកូរ៉េ បានស្នើភាគីកម្ពុជា បញ្ជូនសិល្បករ សិល្បការិនីដើម្បីចូលរួមក្នុងមហោស្រព April Arts Festival ២០២២ ដើម្បីរំលឹកខួប ១១០ឆ្នាំ នៃកំណើតសេនាប្រមុខ គឹម អ៊ីលស៊ុង ។
ជាការឆ្លើយតប លោករដ្ឋលខាធិការប្រចាំការ បានទទួលយកសំណើរបស់ភាគីកូរ៉េ ដើម្បីដាក់ជូនលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីពិនិត្យសម្រេច៕
ដោយ៖សហការី