ព័ត៌មានទាន់ហេតុការណ៍៖

ចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, ក្នុងរយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ 

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា, ថ្មីៗនេះ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖