ក្លិប Borussia Dortmund បានលុបចោលការលក់សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូជាមួយនឹងក្រុម Bayern Munich ដោយសារតែស្ថានការណ៍ជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅក្នុងប្រទេសអាឡឺម៉ង់។ នេះបើយោងតាមក្លិប Bundesliga បានប្រកាសកាស។
ប្រទេសអាឡឺម៉ង់ដែលកំពុងតស៊ូដើម្បីទប់ទល់នឹងរលកទី៤ នៃជំងឺឆ្លងរាតត្បាតបានរាយការណ៍ពីចំនួនខ្ពស់បំផុតនៃការស្លាប់ទាក់ទងនឹងជំងឺCOVID-19 ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈនៅថ្ងៃព្រហស្បតិ៍ដោយមានអ្នកឆ្លង៤៤៦នាក់ក្នុងមួយថ្ងៃ ជាមួយនឹងចំនួនអ្នកស្លាប់សរុបកើនឡើងដល់១០១,៧៩០នាក់ ។
ក្លិប Dortmund បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែស្ថានភាពបច្ចុប្បន្ននៃជំងឺ COVID-19 នៅក្នុងប្រទេសអាឡឺម៉ង់ ក្លិបកំពុងលុបចោលការលក់សំបុត្រជាមុនសម្រាប់ការប្រកួតកំពូលតារាង Bundesliga ជាមួយ Bayern Munich នៅថ្ងៃសៅរ៍” ។
ក្លិបបន្តថា “អ្នកដែលបានទិញសំបុត្រនឹងទទួលបានប្រាក់ត្រឡប់មកវិញ។ សំបុត្រទាំងអស់ដែលមានចំនួន៦៧,០០០បានលក់អស់ហើយកាលពីប៉ុន្មានថ្ងៃមុន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងកាត់បន្ថយសមត្ថភាពការប្រកួតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសារជំងឺរាតត្បាតមួយនេះ”។
កាលពីថ្ងៃអង្គារមន្ត្រីជាន់ខ្ពស់នៃរដ្ឋ Saxony ភាគខាងកើតប្រទេសអាល្លឺម៉ង់បាននិយាយថា ប្រទេសអាល្លឺម៉ង់បានសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍ប្រសិនបើការប្រកួត Bundesliga ទាំងអស់គួរតែលេងនៅក្នុងកីឡដ្ឋានទទេ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋ Bavaria ភាគខាងត្បូងបានអំពាវនាវឱ្យការប្រកួតបន្តទៅមុខដោយគ្មានអ្នកគាំទ្រ។
លោកក៏បាននិយាយផងដែរថាប្រសិនបើចាំបាច់ Bavaria ដែលជាផ្ទះរបស់ក្រុម Bayern Munich នឹងណែនាំការហាមឃាត់អ្នកទស្សនាប្រសិនបើវាមិនត្រូវបានអនុវត្តទូទាំងប្រទេស។
ក្លិបនៅប្រទេសអាឡឺម៉ង់បានលេងក្នុងកីឡដ្ឋានដោយគ្មានមនុស្សទស្សនាកាលពីឆ្នាំមុន នៅពេលដែលការប្រកួតបានបន្តបន្ទាប់ពីការបិទដោយសារតែជំងឺរាតត្បាត COVID-19។
បច្ចុប្បន្នក្រុម Dortmund ស្ថិតនៅលេខរៀងទី២ក្នុងលីគមាន៣០ពិន្ទុបន្ទាប់ពីប្រកួត១៣លើកតាមពីក្រោយក្រុមកំពូលតារាង Bayern Munich ១ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)