ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្រុសស្រី២នាក់រឿងថ្នាំញៀននៅក្នុងសង្កាត់លេខ៤ដែលជាមុខសញ្ញាជួញដូរ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រី២នាក់ត្រូបានចាប់ខ្លួនក្រោយរកឃើញមានថ្នាំញៀនហើយករណីនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាចំពោះរឿងខាងលើនេះដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ដែលត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​២១និង​៣០នាទី​​ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិដូង ក្រុម​៤៧ ភូមិ​០១ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ
១/ឈ្មោះ មូត ហេង ភេទ ​ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្ប្ន្នន ក្រុម៤៧ ភូមិ ០១សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​និង
២/ឈ្មោះ ហឹម បឿន ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ មុខរបរ អ្នកអនាម័យ ទីលំនៅបច្ចុប្បន្ន ក្រុម៤៧ភូមិ០១សង្កាត់០៤ក្រុង-ខេត្តព្រះសីហនុ។

លោកបានបន្តថាវត្ថុតាងដកហូតបានរួមមាន
-ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០៧កញ្ចប់ និងម៉ូតូ ចំនួន ០១គ្រឿង ទូរសព្ទ័ ចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖