ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ ចុះអប់រំពលរដ្ឋ អាជីវករលក់ដូរក្នុងផ្សារវាលរេញ ឱ្យ​បង្កើនការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យ ក្នុងរដូវរំហើយនិងរាំងស្ងួតនេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ​ បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ចុះអប់រំពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារវាលរេញ ឱ្យ​បង្កើនការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យ ក្នុងរដូវរំហើយនិងរាំងស្ងួតនេះ ។ 

សកម្មភាពនេះធ្វើឡើង ដើម្បីបំផុសចលនាដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យនៅតាមផ្សារ តាមលំនៅដ្ឋានឬក៍គ្រោះអគ្គិភ័យដែលកើតឡើងពីការដុតស្មៅព្រៃជាដើម ក្នុងនោះ អធិការនគរបាលស្រុកព្រៃនប់ ក៏បានអំពាវនាវហាមឃាត់មិនឱ្យពលរដ្ឋដុតស្មៅព្រៃឬការបោះចោលកន្ទុយបារីមានភ្លើងជាដើម ដែលសុទ្ធសឹងជាដើមចម នាំឲ្យកើតមានគ្រោះអគ្គិភ័យ ។ 

ជាមួយគ្នានេះ កម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក៏បានត្រៀមបម្រុងទាំងកម្លាំងនិងមធ្យោបាយសម្ភារៈសម្រាប់សង្គ្រោះពេលមានគ្រោះអគ្គិភ័យណាមួយកើតឡើង ៕

ដោយ​៖ស​ តារា​​


ចែករំលែក៖