ព័ត៌មានទាន់ហេតុការណ៍៖

បញ្ច្រកស្រាស្រវឹងបបួលទៅដេីរលេងបែរជាដឹកចូលផ្ទះសំណាក់រំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ​៖​ នារីជាអ្នករត់តុម្នាក់ត្រូវបានចុងភៅដែលធ្វេីការនៅភោជនីយដ្ឋានជាមួយគ្នាបញ្ច្រកស្រាឱ្យស្រវឹង រួចហេីយបបួលនាំទៅដេីរលេង តែបែរជាដឹកចូលផ្ទះសំណាក់ចាប់រំលោភរហូតបានសម្រេច​ កាលពីយប់ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២១​ នៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  រហូតមកដល់ល្ងាចថ្ងៃទី២៨​ ខែឆ្នាំដដែលទេីបបែករឿងដល់ម្តាយនាំទៅដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយ។ 

   ជនសង្ស័យឈ្មោះ សុខ​ ណាក់​ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរចុងភៅ​ នៅភោជនីយដ្ឋានដាយមិនស្តា​រ ។ ចំណែកជនរងគ្រោះ​ អាយុ១៤ឆ្នាំ​ មុខរបររត់តុ​នៅហាងជាមួយជនសង្ស័យ​ ស្នាក់នៅភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  ដែលទេីបនឹងចូលធ្វេីការបាន១២ថ្ងៃ​ ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ នៅយប់កេីតហេតុពេលស្បេីយភ្ញៀវចូលផឹកស៊ី រូបនាងនិងមិត្តភក្តិធ្វេីការជាមួយគ្នាបានបបួលគ្នាផឹកស៊ីនៅក្នុងហាងរួមទាំងចុងភៅម្នាក់ផងដែរ​។

ពេលដែលផឹកស៊ីស្រវឹងបុរសជាចុងភៅក៏បបួលនាងនាំទៅដេីរលេង ពេលនោះនាងក៏ព្រមទៅជាមួយគេទាំងកំពុងស្រវឹងខ្លាំង​ ។ 

   ជនរងគ្រោះបន្តថា​ លុះព្រឹកឡើងភ្ញាក់ដឹងខ្លួនស្រាប់តែឃើញនាងដេកនៅក្នុងផ្ទះសំណាក់ ដោយត្រូវបុរសជាចុងភៅរំលោភបានសម្រេចបាត់ទៅហេីយ។ 

    តាមសម្តីម្តាយជនរងគ្រោះបានឱ្យដឹងថា​ មួយរយៈក្រោយនេះគាត់សង្កេតឃេីញកូនរបស់គាត់មានអាការៈមិនមាត់មិនកនិងមានស្នាមជាប់ខ្លួនទៀតទេីបគាត់ជជីកសួររហូតដល់កូនរបស់គាត់រៀបរាប់ដំណេីររឿង​ ក៏នាំមកប៉ុស្តិ៍នគរបាលដេីម្បីសុំកិច្ចអន្តរាគមន៍តែម្តង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖