នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានបញ្ជាក់ពីវិធានការមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរួមទាំងការដាក់កម្រិតអតិបរមាចំនួនអ្នកទស្សនាចំនួន៥,០០០នាក់នៅក្នុងព្រឹត្តិការណ៍ប្រកួតក្រៅផ្ទះ រួមទាំងការប្រកួតបាល់ទាត់ផងដែរ។
វិធានការនេះនឹងមានរយៈពេល៣សប្តាហ៍ ហើយនឹងចូលជាធរមាននៅថ្ងៃចន្ទ ទី៣ ខែមករា នៅទូទាំងប្រទេសបារាំង។ លើសពីនេះទៅទៀតការទទួលទានអាហារ និងភេសជ្ជៈ នឹងត្រូវហាមឃាត់ទាំងស្រុងក្នុងព្រឹត្តិការណ៍ណាមួយ មិនថាក្នុងទីធ្លាបើកចំហ ឬបិទជិតនោះទេ។
ក្របខ័ណ្ឌបារាំង Ligue 1 ត្រឡប់មកវិញនៅថ្ងៃសុក្រ ទី៧ ខែមករា ហើយការរឹតបន្តឹងថ្មីនឹងកើតឡើងនៅពេលនោះ ដោយការប្រកួតរវាងក្រុមLyon នឹង Paris Saint-Germain នៅថ្ងៃទី៩ ខែមករា គឺជាការប្រកួតដ៏ធំបំផុតនៅចុងសប្តាហ៍នេះ ខណៈដែលក្រុម Lille ប៉ះ Marseille មួយសប្តាហ៍ក្រោយមកនឹងមានការរឹតបន្តឹងដូចគ្នា ហើយ Lyon ប៉ះ Saint-Etienne នៅថ្ងៃទី២១ ខែមករាក៏ធ្វើដូចគ្នា។
ប្រសិនបើវិធានការត្រូវបានពង្រីក ការប្រកួត Champions League វគ្គ១៦ក្រុម រវាង Real Madrid ជាមួយ PSG នៅថ្ងៃទី១៥ ខែកុម្ភៈ ក៏អាចត្រូវបានកាត់បន្ថយចំពោះអ្នកចូលទស្សនាក្នុងកីឡដ្ឋាន Parc des Princes៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)