ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ​ហ៊ានឲ្យថ្លៃ១០០លានផោនទៅ West Ham ដើម្បីនាំយកខ្សែបម្រើ​ Declan Rice

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើការពារ Declan Rice ពីក្លិបញញួរធំWest Ham ដោយហ៊ានឲ្យថ្លៃរហូតដល់១០០លានផោនប្រសិនបើកីឡាករ និងក្លិបផ្តល់ឲ្យនៅរដូវក្តៅនេះ។

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Man United លោក Ralf Rangnick បានយល់ព្រមចំពោះក្លិបដែលកំពុងបន្តជាមួយនឹងការវាយតម្លៃរបស់ពួកគេលើកីឡាករ Rice ដែលជាគោលដៅផ្ទេរសំខាន់មួយនៅរដូវក្តៅ។ ក្លិបដឹងថា នឹងត្រូវចំណាយប្រហែល១០០លានផោនដើម្បីបញ្ចុះបញ្ចូល West Ham ឱ្យលក់ខ្សែបម្រើអង់គ្លេសរូបនេះ។

រហូតមកដល់ពេលនេះមានការភ័យខ្លាចថា ប្រសិនបើខ្សែបម្រើ Declan Rice ទៅបិសាចក្រហមអាចបាត់បង់ឱកាសសម្រាប់លេងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ដោយសារតែបច្ចុប្បន្នក្រុមបិសាចក្រហម Man United មិនទាន់មានកៅអីគ្រប់គ្រាន់សម្រាប់ក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះនៅឡើយទេ។

ក្លិបបិសាចក្រហមនឹងផ្តល់ឱ្យពួកគេនូវថាមពលដ៏ធំដើម្បីបដិសេធការមិនទុកចិត្តណាមួយសម្រាប់ Rice ដែលមានវ័យ២២ឆ្នាំ នៅមានពេល២ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។ ប៉ុន្តែវា​នឹង​ពិបាក​ក្នុង​ការ​ផ្គូរផ្គងពីបំណង​របស់​កីឡាកររូបនេះ ​ប្រសិន​បើ​ពួកគេ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤នៅអង់គ្លេស ដោយបច្ចុប្បន្នក្រុមបិសាចក្រហមបានត្រឹមតែឈរលេខ៧ នៅលីគកំពូលអង់គ្លេស ធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្តីសង្ឃឹមទាំងនោះ។

ក្រុម West Ham បានត្រឡប់ទៅរកវិធីឈ្នះវិញបន្ទាប់ពីបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍ដើម្បីផ្លាស់ប្តូរទៅកាន់ចំណាត់ថ្នាក់ទី៥វិញ។ ជ័យជម្នះនេះមានន័យថា ក្លិបកំពុងឡើងជើងមួយនេះអាចនឹងមានកៅអីគ្រប់គ្រាន់ទៅលេង Champions League រដូវកាលក្រោយប្រសិនបើបន្តទម្រង់លេងល្អបែបនេះ ហើយជាហេតុនាំឲ្យខ្សែបម្រើ Declan Rice សម្រេចចិត្តនៅក្លិបនេះបន្តទៀត។

ក្លិបបិសាចក្រហម Manchester United ទំនងជានឹងចាប់យកឱកាសរបស់ពួកគេក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីធ្វើការដាក់ដេញថ្លៃដ៏ធំមួយនៅចុងបញ្ចប់នៃរដូវកាលនេះ។ គោល​បំណង​គឺ​ដើម្បីនាំយកកីឡាករខ្សែបម្រើកណ្តាលមកចូលរួមក្នុង​ក្រុម​ឲ្យបានឆាប់។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិបប្រហែលជាមិនមានវិធីផ្ទាល់ខ្លួនក្នុងការប្រជែងដណ្តើមយកកីឡាករឆ្នើមម្នាក់របស់អង់គ្លេសរូបនេះ ដោយមានគូប្រជែងដូចជា Manchester City និង Chelsea ជាដើម។

សម្រាប់ក្លិបញញួរធំ West Ham ធ្លាប់បានបដិសេធហើយថា កីឡាករ Declan Rice មិនមែនសម្រាប់លក់ទេ ហើយក្លិបបិសាចក្រហមនៅតែព្យាយាមចរចា ដែលសញ្ញាដំបូងកិច្ចព្រមព្រៀងមួយអាចទៅរួចប្រសិនបើក្លិប Man United ហ៊ានទទួលយកលក្ខខណ្ឌផ្សេងៗដែលក្លិបWest Ham បានកំណត់ ៕

ដោយ៖ ភារៈ(រូបភាព ៖ The Sun)


ចែករំលែក៖