ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅថ្ងៃបើកបវេសនកាលឆ្នាំថ្មី នៅថ្ងៃទី១០ ខែមករាខាងមុខរាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាតឱ្យថ្នាក់មត្តេយ្យសិក្សាកុមារតូចៗពីអាយុ ៣-៥ឆ្នាំអាចបើកឡើងវិញផងដែរ បន្ទាប់ពីស្ថានភាព ជំងឺកូវីដ-១៩ក្នុងប្រទេសបានធូរស្រាលហើយពលរដ្ឋបាន ទទួលវ៉ាក់សាំងបានជិត៩០ភាគរយទូទាំងប្រទេស។
សូមបញ្ជាក់ថា, ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ធ្វើអោយប្រជាពលរដ្ឋ ជៀសផុតពីជំងឺក៏កាចសាហាវនេះ ជោគជ័យលេខ១ ក្នុងតំបន់អាស៊ាន។
ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្ដើមបានមេដាយ មាសពិភពលោកពីការប្រកួតកីឡាប៉េតង់ ដែលធ្វើឡើង នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៥ ខែមករានេះ សម្តេចតេជោ ថា ការអនុញ្ញាតឱ្យមានការបើកថ្នាក់មតេយ្យឡើងវិញនេះ ដើម្បីសម្រួលដល់មាតាបិតាអាណាព្យាបាលដែលមានការ លំបាកក្នុងគ្រប់គ្រងកូនចៅ ដោយជំនួសវិញដោយយក ពួកគេទៅដាក់សាលាមត្តេយ្យដើម្បីឱ្យពួកគេបានសិក្សា រៀនសូត្រផង ហើយឪពុកម្តាយបានទៅធ្វើការ។
សម្តេចបានមានប្រសាសន៍ថា៖ «ស្ថានភាពមុនខ្ញុំបានឲ្យមានការប្រុងប្រយ័ត្នកុំទាន់លេង ប៉ុន្តែឥឡូវខ្ញុំបានសង្កេត ឃើញថាការឆ្លងក្នុងសហគមន៍ថយចុះដោយសារមានវ៉ាក់ សាំងស្រោច ដោយក្មេងៗអាយុ៣ និង៤ឆ្នាំសុទ្ធតែបាន ចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដូច្នោះកម្រិតនៃឆ្លងមាន តិចតួច»។
គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានប្រកាសបិទសាលា រៀនទូទាំងប្រទេសរួមទាំងមត្តេយ្យសាលាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅគ្រាដែលកម្ពុជាបានរាយការណ៍រកពីករណីមេរោគកូវីដ-១៩ ដំបូងបាន២ខែ គិត មកដល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំ និង៨ខែ ហើយ។ ការបើថ្នាក់មតេយ្យសិក្សារសម្រាប់កុមារដែរមាន អាយុពី ៣-៥ឆ្នាំ ឡើងវិញនេះគឺបន្ទាប់ពីកម្ពុជាសម្រេច បានការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុ១៨ឆ្នាំ ឡើងទៅបាន ១០១៥៧% អាយុ ១២-១៧ឆ្នាំ បាន៩៩.១៥% និងអាយុ ០៦-១១ឆ្នាំ បាន១០៥.៣០%។
រហូតដល់ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩នាក់ (ឆ្លងសហគមន៌: ០ នាំចូល: ៩នាក់) និងមានជាសះស្បេីយ ៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៥៣៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៩៧១ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2771213 ស្មេីនឹង 163977 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,២០% ៕
ដោយ ៖ សុខ ខេមរា