. ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២នេះ បានស្វាគមន៍ លោកស្រី អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ដែលបានមកប្រទេសកម្ពុជា!
ដោយផ្អែកលើកិច្ចពិភាក្សាទ្វេភាគីយ៉ាងផុសផុលនៅព្រឹកនេះ កម្ពុជា និងចក្រភពអង់គ្លេសមានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ យើងបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ។ល។
បន្ថែមពីនេះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា៖ ខ្ញុំបានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេសដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លាចំពោះកម្ពុជាតាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី១១ របស់អាស៊ានកាលពីឆ្នាំមុន៕
ដោយ៖សហការី