ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើត

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី១៤ខែមករាបានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេស។ នេះជាការបាញ់លើកទីពីរហើយក្នុងរយៈពេល១សប្តាហ៍ ។
តាមសារព័ត៌មាន TTXVN បានផ្សាយថា គណៈទីបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូងបានប្រកាសពីករណីបាញ់ប្រហារកូរ៉េខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមនោះឡើយ។
សកម្មភាពថ្មីបំផុតរបស់កូរ៉េខាងជើង កើតឡើងក្រោយប៉ុន្មានថ្ងៃដែលប្រធានាធិបតីអាមេរិកចូ បៃឌិនអនុម័តដាក់ទណ្ឌកម្មទៅលើពលរដ្ឋកូរ៉េខាងជើង៦រូបដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធបរមាណូល្បឿនលឿន ។
កន្លងមកថ្មីៗ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលពីរលើកនៅថ្ងៃទី៥និងថ្ងៃទី១១ខែមករា ។ នេះជាសកម្មភាពបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងការផលិតមីស៊ីលលឿនជាងសំឡេង។
គោលដៅនៃការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់គឺជាការដាក់គំនាបទៅលើអាមេរិក ក៏ដូចជាកូរ៉េខាងត្បូងក្រោយកិច្ចពិភាក្សាបរាជ័យជាបន្តបន្ទាប់។ ជាមួយគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានប្រកាសថា លោកនឹងខិតខំដើម្បីឈានដល់សន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ៕ ដោយ៖ធីរីណា

រូបថត៖Yonhap/TTXVN


ចែករំលែក៖