ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស​ នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។ 

 ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, – នៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ

– នៅថ្ងៃទី២០-២៥​ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ។

  ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ 

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

  – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

  – សីតុណ្ណភាពអតិបរមា មានពី ៣០-៣៣ °C

  – ក្នុងអំឡុងថ្ងៃទី២១-២៥​ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ ។

 ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  – សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C

  – សីតុណ្ណភាពអតិបរមា មានពី ២៩-៣២ °C

  – នៅថ្ងៃទី២២-២៥​ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាននិងភាគខាងកើត ។

 ៣-តំបន់មាត់សមុទ្រ ៖

  – សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C

   – សីតុណ្ណភាពអតិបរមា មានពី ២៨-៣១ °C

  – នៅថ្ងៃទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ ។

 អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕

ដោយ ៖ សិលា


ចែករំលែក៖