ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូលចុះធ្វើអនាម័យសម្អាតបរិស្ថាននៅភូមិសាស្ត្រខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមការណែនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល រដ្ឋបាលខណ្ឌបានរៀបចំកម្មវិធីចុះធ្វើអនាម័យសម្អាតបរិស្ថាននៅភូមិសាស្ត្រខណ្ឌកំបូល ដែលដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ មន្ត្រីពាក់ព័ន្ធនៃសាលាខណ្ឌ មន្ត្រីបរិស្ថាននៃសង្កាត់ទាំង៧ លោកមេភូមិ ប្រជាការពារភូមិ និងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម មីស៊្យូដា បានចុះប្រមូលសំរាមរាយប៉ាយ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញពីលើផ្លូវ…។ល។ ម៉្យាងទៀត ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយជាប្រចាំដល់សាធារណៈជនឱ្យរៀបចំវេចខ្ចប់ បញ្ចេញសំរាមស្របតាមលិខិតបទដ្ឋាននានា និងតាមគោលការណ៍ណែនាំដែលបានដាក់ចេញនាពេលកន្លងមកដោយសាលារាជធានីភ្នំពេញផងដែរ។ 

រដ្ឋបាលខណ្ឌកំបូល សូមអំពាវនាវដល់សាធារណៈជន សូមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំ ក្នុងករណីដែលមិនព្រមអនុវត្តតាមការកំណត់ រដ្ឋបាលខណ្ឌនឹងអនុវត្តនូវវិធានការរដ្ឋបាល និងលិខិតបទដ្ឋានដែលនៅជាធរមាន។

សូមចុចតំណរភ្ជាប់ចូលកាន់ផេក រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖