ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងកម្ពុជារៀបចំកិច្ចប្រជុំវាយតម្លៃតាមរយៈវីឌីអូលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាព្រឹកថ្ងៃទី២០ខែមករា រដ្ឋបាលគយប្រទេសចិននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីឌីអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, កិច្ចប្រជុំខាងលើនេះគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។ ក៏ជាកិច្ចប្រជុំវាយម្លៃតាមរយៈវីឌីអូលើកទី២លើកសិផលកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន នេះបានបង្ហាញពីប្រទេសទាំងពីរខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។ យោងតាម​ការ​រៀបចំកិច្ចការ​ពាក់ព័ន្ធ ការ​វាយតម្លៃ​ខាងលើនេះនឹង​មាន​រយៈពេល​៩​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ខែមករាខាងមុខនេះ។ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញចូលរួមក្នុងដំណើរការទាំងស្រុង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖